ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

កិច្ចប្រជុំការបូកសរុបការងារឆ្នាំ២០២៣ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត សាខាពន្ធដាខេត្ត និងសាខារគយខេត្តកណ្តាល
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៥ ខែមីនា ឆ្នាំ ២០២៤

នាថ្ងៃចន្ទ ១ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤,លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានបើកកិច្ចប្រជុំការបូកសរុបការងារឆ្នាំ២០២៣ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត សាខាពន្ធដាខេត្ត និងសាខារគយខេត្តកណ្តាល,ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ មន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលក្រុង-ស្រុកទាំង១៣ និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។

ក្នុងឱកាសបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត សាខាពុន្ធដាខេត្ត និងសាខារគយខេត្តកណ្តាល ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំមន្ទីរ និងអង្គភាព មន្ត្រីរាជការ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, រតនាគារខេត្ត,, សាខាគយ និងរដ្ឋាករ និងសាខាពន្ធដារខេត្ត ក៏ដូចជា លោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ ដែលបានខិតខំរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញ តួនាទី និង ភារកិច្ចរបស់ខ្លួន បានយ៉ាងល្អ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់, រហូតសម្រេច បាននូវសមិទ្ធផលជាច្រើន គួរជាទីមោទនៈ។ ច្បាស់ណាស់ថា ការខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មទាំងនេះ បានចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព, ស្ថិរភាព នយោបាយ, សន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម, និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន៕

ព័ត៌មានទាក់ទង